ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្កកំពង់ឆ្នាំង និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អមដោយលោក ដាក សម្ផស្ស ក្រឡាបញ្ជី បានអញ្ជើញ ដឹកនាំសហការីចុះសាកសួរសុខទុក្ខជនជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន៖ រួមមានទឹកក្រូច ទឹកសុទ្ធ អង្ករ និងជ្រូកចំនួន ០២ ក្បាល ប្រគល់ជូនដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង នាឳកាសពិធីថ្ងៃកាន់បិណ្ឌទី៦ ។
ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ថា ឆ្លៀតឱកាសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឯកឧត្តមបានដឹកនាំសហការីចុះសាកសួរសុខទុក្ខជនជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង និងបាននាំយកគ្រឿង ឧបភោគ បរិភោគ មួយចំនួនឧបត្ថម្ភដល់ពន្ធនាគាខណៈពេលដែលមានការខ្វះខាតក្នុងដំណាក់ កាលការពារទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវិដ១៩។ ក្នុងឳកាសចុះសួរសុខទុកនេះ ឯកឧត្តមមានសធាជ្រះថ្លាក្នុងពុទ្ធសាសន៍នា បានចំណាយថវិការួមគ្នាជាមួយសហការី និងលោកប្រធានពន្ធនាគារ ធ្វើការរៀបចំពិធីសូត្រមន្ត រាប់បាត ព្រះសង្ឃចំនួន ១៥ អង្គ ដើម្បីឱ្យជនជាប់ឃុំបានកាន់បិណ្ឌក្នុងព្រះពុទ្ធសាសនាផង ព្រមទាំងមានការចែកជូនតីយទានមួយជូនយាយជីតាជីផងដែរ។
ឯកឧត្តមព្រះរាជអាជ្ញា បានផ្តាំផ្ញើដល់បងប្អូនជនជាប់ឃុំទាំងអស់ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋនាគារ អោយ គោរព វិន័យ កសាងខ្លួនឲ្យបានល្អ ដើម្បី ឲ្យឆាប់បានរួចពីទោសទ័ណ្ឌ និងបានទៅរស់នៅជួប ជុំ ក្រុមគ្រួសារ សាច់ញាត្តិក្នុងសង្គមវិញ និងត្រូវធ្វើជាមនុស្សល្អ គោរព តាម ច្បាប់ជាធរមាន ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូន ដែល កំពុង ជាប់ ឃុំ នៅ ក្នុង ពន្ធនាគារ ត្រូវ ថែរក្សា សុខភាព ឲ្យបាន ល្អ ទាំង ការហូបចុក ស្នាក់នៅ ត្រូវ មាន អនាម័យ ដោយសារ មេរោគ កូ វីដ ១៩ មិនទាន់ ទៅណាឆ្ងាយពីយើងទេ។ ដូច្នេះ ត្រូវ ចូលរួម អនុវត្ត តាម ការវិធានការណែនាំ របស់ ក្រសួង សុខាភិបាល ដើម្បី ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល មេរោគ កូ វីដ ១៩ នាឪកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕