កម្លាំងខណ្ឌរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងធំក្នុងភូមិសាស្ត្រស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញរបស់លោកលីឡានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ខែ វិចិ្ឆកា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល រួមជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមឆ្កោក សហគមន៍នេសាទ បានចុះល្បាត​ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងធំ ក្នុងភូមិសាស្រ្ត​ភូមិកំពង់បាស្រូវ​ឃុំ​ជលសារស្រុកជលគីរី ខេត្តកំពង់ឆ្នាំង​។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចមានគ្នាកម្លាំងសរុបចំនួន៧នាក់ មធ្យោបាយធ្វើដំណើរកាណូតស្មាច់ចំនួន០២គ្រឿង។​

-ក្នុងការចុះបង្រ្កាបនេះសមត្ថកិច្ច​បំផ្លាញចោលទទួលបានច្ចលទ្ធផលរួមមាន៖

-រុះរើ​របាំង​ស្បៃមុង​១ករណីស្មើនិង៩កន្លែង​ប្រវែង៥០០ម៉ែត្រ។

  • លូស្បៃមុង​ចំនួន៩ គ្រឿង។
    -កាប់បំផ្លាញបង្គោលនៅនឹងកន្លែងសរុបចំនួន១៥០ដើម
    -និងចាក់កូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៥០គីឡូក្រាម ។​

-នាឱកាសនោះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនអ្នកនេសាទ សូមបញ្ឈប់ការនេសាទប្រើប្រាស់ឧបករ ដែលច្បាប់ហាមឃាត់ជាបន្ទាន់ ខណៈឧបករល្មើសច្បាប់បំផ្លាញបច្ឆាជាតិយ៉ាងឆាប់រហ័ស ម្យ៉ាងទៀតបងប្អូនប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

-សូមឱ្យបងប្អូនងាកទៅនេសាទឧបករ លក្ខណះគ្រួសារ ដើម្បីធានាឱ្យធនធានមច្ឆាជាតិ ទឹកសាបសម្បូឡើងវិញ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *