ល្មមដល់ពេលដកស្មៅក្នុងស្រែចេញខ្លះហើយ!​!​

កំពង់ឆ្នាំង៖យោងតាមសេចក្តីរយការណ៍ពីប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូបានឱ្យដឹងថា នៅយប់មិញថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះត្រូវបាន ប្រជាពលរដ្ឋរកស៊ីទិញលក់ផលនុផលនេសាទនៅចំណុចឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានផ្ទុះការតវ៉ាទៅលើបុគ្គល៥នាក់ មធ្យោបាយដោយរថយន្ដចំនួន២គ្រឿង ដែលបានតាំងខ្លួនជាអ្នកកាសែតដោយអះអាងថា មានប្រាំអង្គភាព ហើយសុទ្ធតែអគ្គនាយក និងចាងហ្វាងការផ្សាយត្រូវបានប្រជាពលរដ្ឋធ្វើការចោទប្រកាន់ថាបានជម្រិតទារប្រាក់ ពីពួកគាត់ក្នុងតម្លៃ សរុប៦លានរៀល។​

-ពួកនោះបានគំរាម បើគ្មានលុយឱ្យពួកគេចំនួន៦លានរៀលនោះទេគេនឹង live video ធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតចោទ​ប្រកាន់ថ្នាក់ដឹកនាំ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការចំពោះប្រជាពលរដ្ឋរកស៊ីអ្នកទិញលក់ផលនុផលនេសាទដោយពួកគេចោទថា រកស៊ីល្មើសច្បាប់។​

-ប្រជាពលរដ្ឋបានលើកឡើងជាសំនួរថា នៅរដូវបើកនេសាទ ផលអនុផលជលផលអ្នកទិញ ដឹកជញ្ជូនក្នុងស្រុក ដូចជាត្រី លៀស ខ្ចង តើច្បាប់ជលផលមាត្រា ទីប៉ុន្មានចាត់ទុកជាល្មើសច្បាប់?​?​បើយោងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន កាលពីលុបបំបាត់អធិរាជ ឡូន៍នេសាទចំនួន៣៥ជុំវិញបឹងទន្លេសាប បានលើកឡើងថា ផលអនុផលជលផលទិញ លក់ ដឹកជញ្ញូនក្នុងស្រុក គឺអនុញ្ញាតិ ដឹកបានដោយសេរី ។ ករណីនេះប្រជាពលរដ្ឋបានចោទសួទៅអ្នកកាសែតនោះវិញថា តើអ្នកដែលតាំងខ្លួនកាសែតនោះ បានរៀនចេះច្បាប់ស្ដីអំពីជលផលចេះកម្រិតណា?។​

-​អ្នកកាសែត ដែលតាំងខ្លួនជាសមត្ថកិច្ចផង តុលាការផង ផ្សាយព័ត៌មានមិនពិតប៉ះពាល់កិតិយស្ដ៌ដល់អ្នកដទៃនិងបំភ្លៃការពិត តើមានក្រមសិលធម៍ និងវិជ្ជាជីវះកម្រិតណា?​?​។​

-ករណីខាងលើនេះប្រជាពលរដ្ឋឃុំឆ្នុកទ្រូ ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នក្រសួងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងព័ត៌មាន មេត្តាពិនិត្យឡើងវិញទៅលើក្រុមអ្នកកាសែតត្បាញ់អាយខាងលើផងជៀសវាងប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានល្អៗជាក់ជាមិនខានឡើយ។

ជុំវិញករណីប្រជាពលរដ្ឋចោទប្រកាន់ទៅលើអ្នកកាសែត៥ស្ថាប័នខាងលើកាលពីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២នេះ សារព័ត៌មាន គេហទំព័រkmtvnews.com មិនទាន់បានសុំការបំភ្លីណាមួយនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះដោយមិនទាន់ស្គាល់អត្តញ្ញាណអ្នកទាំងនោះ ។​

អង្គភាពសារព័ត៌មាន គេហទំព័រkmtvnews.comស្វាគមន៍រាល់សាម៉ីប្រតិកម្មសូមអញ្ជើញមកធ្វើការបកស្រាយនៅការិយាល័kmtvnews.com រាល់ម៉ោងធ្វើការ ជានិច្ច ដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិតនិងយុត្តិធម៍ ស្របតាម ច្បាប់ស្ដីអំពីរបបសារព័ត៌មាន៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *