ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើ១គ្រឿងផ្ទុកឈើមានមុខកាត់ធំៗកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កន្លងមក មានប្រភពរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងនោះ ប្រភពរិះគន់បានលើកឡើងថា ការចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើនេះ ស្មើនឹងវ៉ៃ បំបែកឆ្នាំងបាយរបស់លោក សុខ ប្រសិទ្ធនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឈើតុំ និងលោក ប៉ុល…