លោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុងបកស្រាយករណីអង្គភាពក្រាំងមាសចុះផ្សាយ ទូកនេសាទធំៗរបស់ជនជាតិវៀតណាមនិងជនជាតិថៃសម្រុកចូលមកនេសាទដោយខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនៃខេត្តកោះកុង បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ «មានវីដេអូ»
កោះកុង÷ ក្រោយពីអង្គភាពសារព័ត៌មានក្រាំងមាសយើងចេញផ្សាយករណី«សកម្មភាពនេសាទរបស់ជនជាតិវៀតណាមនិងជនជាតិថៃ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា ចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនៅឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង បានក្លាយជាប្រធានបទក្ដៅគគុកដោយមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំងខណៈក្រុមជនជាតិបរទេសបន្តហូរចូលមកធ្វើសកម្មភាពឥតឈប់ឈរ» កាលពីម្សិលមិញនោះ មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុងបកស្រាយ តាមទូរស័ព្ទថា មិនមានទូកនេសាទបរទេសចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដែលលោកគ្រប់គ្រងនោះទេ…